អម្រឹតអបអរខួប ៣៥ឆ្នាំ នៃទំនុកចិត្ត ផ្តល់ជូនឱកាសឈ្នះរង្វាន់សរុប ១៤០រង្វាន់ ជូនដល់អតិថិជន
Aug 20, 2026
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត មានសេចក្តីសោមនស្ស សូមគោរពជម្រាបជូនអតិថិជន និងសាធារណជនទាំងអស់ឲ្យបានជ្រាបថា នារសៀលថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២២ លោក Wee Mun Seng នាយកអង្គភាព ពាណិជ្ជកម្ម ដែលតំណាងឲ្យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត ម.ក និង លោកបណ្ឌិត លឹម អូន អគ្គនាយកនៃធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា ម.ក បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ ស្តីពី ការអនុវត្តគម្រោងសហហិរញ្ញប្បទានស្តារ និងជំរុញកំណើនក្នុងវិស័យទេសចរណ៍ (TRCS) ក្នុងគោលបំណងផ្តល់ហិរញ្ញប្បទានជូនដល់ម្ចាស់អាជីវកម្មក្នុងវិស័យទេសចរណ៍ សម្រាប់យកទៅប្រើប្រាស់ក្នុងការស្តារ ឬបើកដំណើរការអាជីវកម្មឡើងវិញ។ អាស្រ័យហេតុដូចនេះ ម្ចាស់អាជីវកម្មដែលស្ថិតនៅក្នុងវិស័យទេសចរណ៍ អាចស្នើសុំហិរញ្ញប្បទានក្រោមគម្រោនេះ តាមរយៈ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។



Share To:
Aug 20, 2026
Jul 21, 2026
May 28, 2026